ខេត្តសៀមរាប និងបន្ទាយមានជ័យ ៖ អំពើប្លន់យ៉ាងព្រហើនពីសំណាក់ក្រុមចោរលើតូបអ្នកលក់មាស ប្តូរប្រាក់នៅផ្សារពួក ខេត្តសៀមរាប និងផ្សារគត្តសត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៣ កក្កដា ពិតជាបង្កឱ្យមានការភ្ញាក់ផ្អើលមួយពីសាធារណមតិ ដោយសារតែការធ្វើសកម្មភាពប្លន់យ៉ាងពេញមុខហាក់ដូចជា
គ្មាន កោតញញើតសមត្ថកិច្ចបន្តិចណាសោះ ។ ចំពោះអំពើប្លន់នៅខេត្តសៀមរាប ទោះបីត្រូវបានបង្ក្រាបក្នុងរយៈពេល៣ម៉ោងក្រោយមកក្តី ក៏បានធ្វើឱ្យមានការរន្ធត់ចិត្តផងដែរ ដោយសារប្រជាពលរដ្ឋ៤នាក់ដែលត្រូវក្រុមចោរចាប់ជាចំណាប់ ខ្មាំងបានស្លាប់ម្នាក់ និងរបួស២នាក់ ចំណែកក្រុមនោះស្លាប់៣នាក់ និងរបួសម្នាក់ ។
គ្មាន កោតញញើតសមត្ថកិច្ចបន្តិចណាសោះ ។ ចំពោះអំពើប្លន់នៅខេត្តសៀមរាប ទោះបីត្រូវបានបង្ក្រាបក្នុងរយៈពេល៣ម៉ោងក្រោយមកក្តី ក៏បានធ្វើឱ្យមានការរន្ធត់ចិត្តផងដែរ ដោយសារប្រជាពលរដ្ឋ៤នាក់ដែលត្រូវក្រុមចោរចាប់ជាចំណាប់ ខ្មាំងបានស្លាប់ម្នាក់ និងរបួស២នាក់ ចំណែកក្រុមនោះស្លាប់៣នាក់ និងរបួសម្នាក់ ។
ដោយឡែកនៅឯខេត្តបន្ទាយមានជ័យឯណោះវិញ ថ្វីបើការតាមប្រមាញ់ភ្លាមៗដែរនោះបានត្រឹមតែចាប់ជនសង្ស័យ៤ នាក់ក្នុងរង្វង់ប្រតិបត្តិការដែលក្រោយមកគ្រាន់តែជាជនសង្ស័យ ប៉ុណ្ណោះ មិនមែនជាមុខសញ្ញាចោរប្លន់អ្នកលក់មាសក្នុងផ្សារគត្តសត ស្រុកអូរជ្រៅនោះទេ ហើយការតាមប្រមាញ់ក្រុមចោរដែលរត់គេចខ្លួននោះ ក៏បានធ្វើឡើងនៅថ្ងៃទី២៤ កក្កដា បន្តទៀត និងបានប្រើប្រាស់កម្លាំងសហការរាប់រយនាក់ផងដែរ ។ ខាងក្រោមនេះ ជាសេចក្តីរាយការណ៍ព័ត៌មានពីខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ សម្រាប់ព័ត៌មានបន្ថែមជុំវិញអំពើប្លន់អ្នកលក់មាសនេះ ។
កម្លាំងសមត្ថកិច្ចចម្រុះរាប់សិបនាក់តាមប្រមាញ់ចោរប្លន់ច្រឡំយុវជនម្នាក់រត់ចេញពីព្រៃ
ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចស្ទើរគ្រប់អង្គភាពពាក់ព័ន្ធ បានបន្ថែមកម្លាំងយ៉ាងច្រើនឆ្ពោះទៅភូមិយាងដង្គុំ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ក្រោយពីបានឃើញយុវជនម្នាក់រត់ចេញពីក្នុងព្រៃ ខណៈសមត្ថកិច្ចកំពុងតាមប្រមាញ់ពីក្រោយហើយហៅមិនព្រម ឈប់ តែធាតុពិតជាកូនអ្នកភូមិ និងអះអាងថា ការរត់នោះ ដោយសារខ្លាចគេចាប់វះយកក្រលៀន ព្រោះមានពាក្យចចាមអារ៉ាមថា មួយរយៈនេះមានប្រមាត់ប្រមង់ចាប់វះយកក្រលៀន។ ករណីនេះបានកើតឡើងនៅព្រឹកថ្ងៃទី២៤ កក្កដា ។
ការ បន្ថែមកម្លាំងសមត្ថកិច្ចយ៉ាងច្រើនឆ្ពោះទៅភូមិខាងលើ គឺធ្វើឡើងបន្ទាប់ពីមានព័ត៌មានពីចំណុចកើតហេតុ ថា មានជនម្នាក់រត់ចេញពីក្នុងព្រៃ ហើយហៅមិនព្រមឈប់ ខណៈសមត្ថកិច្ចជាច្រើនកំពុងប្រមាញ់ចាប់ក្រុមចោរដែលចូល ប្លន់ទូមាសនៅផ្សារគត្តសត ក្នុងឃុំកូប ស្រុកអូរជ្រៅ កាលពីរសៀលថ្ងៃទី២៣ កក្កដា ។
ការ បន្ថែមកម្លាំងសមត្ថកិច្ចយ៉ាងច្រើនឆ្ពោះទៅភូមិខាងលើ គឺធ្វើឡើងបន្ទាប់ពីមានព័ត៌មានពីចំណុចកើតហេតុ ថា មានជនម្នាក់រត់ចេញពីក្នុងព្រៃ ហើយហៅមិនព្រមឈប់ ខណៈសមត្ថកិច្ចជាច្រើនកំពុងប្រមាញ់ចាប់ក្រុមចោរដែលចូល ប្លន់ទូមាសនៅផ្សារគត្តសត ក្នុងឃុំកូប ស្រុកអូរជ្រៅ កាលពីរសៀលថ្ងៃទី២៣ កក្កដា ។
យុវជនដែលរត់ចេញពីព្រៃនោះឈ្មោះ រ៉ើន រ៉ា អាយុ២៣ឆ្នាំ មានទីលំនៅនៅក្នុងភូមិកើតហេតុបានប្រាប់ថា រូបគេទៅមើលស្រែ ហើយពេលដើរចេញពីស្រែមកក៏ដើរបាញ់សត្វតាមព្រៃ លុះឃើញសមត្ថកិច្ចច្រើនប្រដាប់ទៅដោយអាវុធនៅតាមដំបូកគេក៏ រត់មកផ្ទះ ព្រោះកន្លងមកឮពាក្យចចាមអារ៉ាមថាមានប្រមាត់ប្រមង់វះយក ក្រលៀនដោយមិនដឹងថា ជាក្រុមសមត្ថកិច្ចតាមចាប់ចោរនោះទេ ។ នៅក្នុងភូមិ សមត្ថកិច្ចបានបន្ថែមកម្លាំងជាច្រើននាក់ដូចជាលើកទ័ពទៅសមរ ភូមិដូច្នេះដែរ និងបានឃាត់ខ្លួនយុវជនខាងលើសួរនាំ តែដោយមានការអះអាងពីអ្នកស្រុកក៏ដូចជាឪពុកម្តាយថា ជាមនុស្សល្អទើបសមត្ថកិច្ចនាំគ្នាត្រឡប់ទៅវិញ ។
កម្លាំងសមត្ថកិច្ចចម្រុះដែលឆ្ពោះទៅកន្លែងកើត ហេតុ គេឃើញមានវត្តមានលោកខេង ស៊ុម ស្នងការនគរបាលខេត្ត លោកម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ។ ក្រោយពីសមត្ថកិច្ចមិនបានឃាត់ខ្លួន សាច់ញាតិក៏បាននាំគ្នាបន់ស្រន់ដោយយកស្លឹកឈើសៀតត្រចៀក តាមអបិយជំនឿនិងបាចអង្ករបណ្តេញគ្រោះចង្រៃផងដែរ ។ ហេតុការណ៍ដែលកើតមានខាងលើដោយសារតែសមត្ថកិច្ចកំពុងពង្រឹង កម្លាំងតាមប្រមាញ់ក្រុមចោរដែលធ្វើសកម្មភាពប្លន់ទូមាសនៅ ផ្សារអគ្គសត ក្នុងឃុំកូប ស្រុកអូរជ្រៅ ។
សូមរំឭកថា កាលពីរសៀលថ្ងៃទី២៣ កក្កដា ផ្ទះលក់មាសនិងលក់គ្រឿងកាឡៃចំនួន២ បានត្រូវក្រុមចោរចូលប្លន់ក្នុងនោះផ្ទះលក់មាសរបស់ ឈ្មោះម៉ៅ តែម អាយុ៤៨ឆ្នាំ ប្រពន្ធឈ្មោះហាច សាលីន អាយុ៣៨ឆ្នាំ ក្រុមចោរប្លន់យកអស់មាសសរុបប្រហែល២០តម្លឹង ប្រាក់អាមេរិក៥ពាន់ដុល្លារ ព្រមទាំងលុយបាតនិងលុយរៀលមួយចំនួនទៀត ។ ឯផ្ទះលក់គ្រឿងកាឡៃមានម្ចាស់ឈ្មោះហាយ បូរ៉ា ប្រពន្ធឈ្មោះឆន សុវណ្ណ ហៅម៉ាច ត្រូវក្រុមចោរយកគ្រឿងកាឡៃជាខ្សែដៃនិងខ្សែ.ក សរុបជាទឹកប្រាក់ប្រហែលជាង៣ពាន់ដុល្លារ ។ ប៉ុន្តែគ្រួសារនេះអះអាងថា យកបានវិញ៣០% ព្រោះខណៈមានការបាញ់តដៃគ្នានោះ ក្រុមចោរបានធ្វើឱ្យជ្រុះរាយប៉ាយលើដងផ្លូវហើយត្រូវ ប៉ូលិសរើសឱ្យវិញចំនួន៣ដុំ ។ ចំណែកផ្ទះលក់មាសមួយកន្លែងទៀតប្តីឈ្មោះងួន វណ្ណៈ ប្រពន្ធឈ្មោះគុណ ថារី ពុំត្រូវបានចោរចូលប្លន់ទេ ដោយសារផ្ទះមួយនេះម្ចាស់ទាញទ្វារចាក់សោទាន់ពេល ។
អំពើប្លន់នៅផ្សារគត្តសតនេះ ក្រុមចោរនិងសមត្ថកិច្ចបានប៉ះទង្គិចគ្នាដោយអាវុធមួយប្រាវ ដែរ និងបណ្តាលឱ្យមន្ត្រីប៉េអឹមស្រុកអូរជ្រៅមួយរូបត្រូវចោរបាញ់ ចំប្រអប់ជើងឆ្វេងរបួស ហើយរថយន្តរបស់លោកមេបញ្ជាការប៉េអឹមស្រុកមួយរូប ក៏ត្រូវចោរបាញ់ធ្លុះកញ្ចក់ពីម្ខាងទៅម្ខាងផងដែរ ។ ក្រោយពីមានអំពើប្លន់នោះ បុរស៤នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងនោះម្នាក់ជាជន ជាតិថៃ និង៣នាក់ជាជនជាតិខ្មែរ ។
តាមប្រភពពីសមត្ថកិច្ចបង្ហើបថា បុរសទាំង៤នាក់អាចមិនជាប់ពាក់ព័ន្ធនឹងអំពើប្លន់នេះទេ ដោយបុរស៣នាក់ជាមួយរថយន្តកាមរីស៊េរី១៩៩៥មួយគ្រឿងអះអាងថា ពួកខ្លួនទើបមកពីផឹកស៊ីនៅហាងបុកល្មុតស្ថិតនៅក្នុងក្រុង សិរីសោភ័ណ ហើយពេលបើកបរពីកើតមកលិចដល់ចំណុចកើតហេតុឃើញគេដេញបាញ់ក៏ បើករថយន្តចូលទៅរកកន្លែងពួន និងត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។ ឯបុរសម្នាក់ទៀតអះអាងថា ខ្លួននៅភូមិកូបខាងកើត ហើយមុនពេលកើតហេតុ ឪពុកដែលបួសជាសង្ឃបានទូរស័ព្ទហៅឱ្យមកក៏ជួបពេលកើតហេតុ ការណ៍ និងត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។ ធាតុពិតក្រុមចោរបានរត់បាត់ស្រមោល ប៉ុន្តែមកដល់រសៀលថ្ងៃ២៤ កក្កដា ជនសង្ស័យខ្មែរ-ថៃទាំង៤នាក់ពុំទាន់ត្រូវបានដោះលែងនៅឡើយ ទេ ដោយសមត្ថកិច្ចនិយាយថា ទុកធ្វើការសួរនាំបន្តសិន ៕
កម្លាំងសមត្ថកិច្ចមាន ប៉ូលិស ប៉េអឹម និងទាហាន តាមប្រមាញ់ចោរប្លន់








យុវជនដែលរត់ចេញពីព្រៃផ្អើលសមត្ថកិច្ចបន្ថែមកម្លាំង


បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
No comments:
Post a Comment