ខែកក្កដា ឆ្នាំ២០១២នេះ ។ ការបាញ់ប្រហាររបស់សមត្ថកិច្ច ទៅលើ ក្រុម ចោរប្រដាប់អាវុធទាំងនេះ ដោយសារតែពួកវា បានធ្វើការបាញ់រះមកលើសមត្ថកិច្ច និងប្រជាពលរដ្ឋ បណ្ដាលឱ្យស្លាប់ ១នាក់ និង របួស២នាក់ ។
មេបញ្ជាការកងរាជអាវុធហត្ថ ខេត្ដសៀមរាប លោកឧត្ដមសេនីយ៍ ម៉ន សាម៉ុន ដែលដឹកនាំកម្លាំងសមត្ថកិច្ច សហការជា មួយកម្លាំងនគរបាល ចុះបង្ក្រាបក្រុមចោរនេះ បានថ្លែងថា ក្រុមចោរចំនួន ៣នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង ម្នាក់ទៀតរងរបួសធ្ងន់ ។
សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឱ្យដឹងថា ប្រជាពលរដ្ឋម្នាក់បានស្លាប់ និង ២នាក់ផ្សេងទៀតរងរបួស ដោយឡែក ក្មេងស្រី ដែលត្រូវក្រុមចោរប្លន់ ចាប់ជំរិតធ្វើជាចំណាប់ខ្មាំងនោះ មិនមានរងគ្រោះថ្នាក់អ្វីឡើយ ខណៈដែលសេចក្ដីរាយ ការណ៍ជាជំហានដំបូង បានឱ្យដឹងថា ស្លាប់នោះ។ យ៉ាងណាក៏ដោយ ព័ត៌មានលម្អិតមិនទាន់ត្រូវបានបញ្ជាក់ពីសមត្ថកិច្ច នោះទេ ដោយសារតែកំពុងតែមមាញឹក ក្នុងបេសកកម្ម ដែលទទួលបានជោគជ័យនេះ៕
















No comments:
Post a Comment