សូមមេត្តាចុច Like ដើម្បីចែករំលែកនូវអ្វីដែលមានសារៈសំខាន់ទៅដល់មិត្តភ័ក្ត្រដែលប្រើ Facebook ។ អរគុណដែលបានចុច Like!!!

Friday, July 27, 2012

ឃាត់បុរសម្នាក់ ពីបទរំលោភក្មេង អាយុ ១៣ឆ្នាំ បានសម្រេច ៣ដង

បាត់ដំបងៈ កម្លាំងនគរបាលស្រុកបវេល ធ្វើការឃាត់បុរសម្នាក់ តាមពាក្យបណ្តឹងម្តាយជនរងគ្រោះ ពីបទរំលោភក្មេង អាយុ ១៣ឆ្នាំ បានសម្រេច ៣ដង ជាបន្តបន្ទាប់ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១២ និងបានឃាត់ខ្លួន នៅថ្ងៃទី២៥ ខែកក្កដា នៅចំណុចភូមិបឹងស្នួល ឃុំអម្ពិល ៥ដើម ស្រុកបវេល
នាំយកមកអធិការស្រុក ធ្វើការ សួរនាំ រួចកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅស្នងការខេត្ត ដើម្បីចាត់ការតាមច្បាប់។
លោក អឿម ទិត្យ អធិការនគរបាលស្រុកបវេល បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួន មានឈ្មោះ ឡុក ណាក់ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរធ្វើ ចម្ការ មកស្នាក់នៅបណ្តោះអាសន្ន ផ្ទះជាមួយជនរងគ្រោះ ភូមិបឹងស្នួល ឃុំអម្ពិល ៥ដើម ស្រុកបវេល។ ចំណែកជនរងគ្រោះឈ្មោះ ស.ផ អាយុ ១៣ឆ្នាំ រស់នៅផ្ទះ ជាមួយគ្នាខាងលើ។
លោក អឿម ទិត្យ បានបន្តថា តាមការដកស្រង់សម្តីជនរងគ្រោះ ក្នុងពាក្យបណ្តឹងបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា កាលពីយប់ថ្ងៃ២១ ខែកក្កដា ឆ្នាំ២០១២ ជនសង្ស័យ បានមកសុំដេកជាមួយខ្លួន ហើយបានលួងលោម ចាប់រំលោភនាងបានសម្រេចម្តង ខណៈដែលក្រុមគ្រួសារ ដេកនៅក្នុងផ្ទះជាមួយគ្នា។ ថ្ងៃក្រោយបន្តមកទៀត ជនសង្ស័យ បានមកលួចចូលក្នុងមុង ដេកជាមួយនាង ធ្វើសកម្មភាពរួមភេទបានសម្រេច រហូតបានចំនួន៣ដង។
លុះដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១២ ម្តាយជនរង គ្រោះឃើញកូនស្រីគាត់ប្លែក ដើរដំណើរខុសពីធម្មតា ក៏បានហៅកូនសួរទៅ ទើបកូនប្រាប់ថា ពូ ណាក់ បានរំលោភនាងបានចំនួន ៣ដងមកហើយ។ ពេលម្តាយបានស្តាប់ដឹងរឿងហើយក៏ខឹង ហើយបានទៅប្តឹងសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍។ ក្រោយពីបានទទួល ពាក្យបណ្តឹងហើយ កម្លាំងនគរបាលអធិការស្រុក បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យ នាំយកមកសាកសួរ។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភនាងពិតប្រាកដមែន តែខ្លួននិងនាងរងគ្រោះ បានព្រមព្រៀងស្រឡាញ់គ្នាដែរ ទើបអាចរួមរ័កជាមួយគ្នា បានដោយស្រួល បើមិនស្រឡាញ់គ្នាមុន ដឹងចិត្តគ្នាទេនោះ គឺនាងស្រែកតាំងពីដំបូងម្ល៉េះ មិនមែនខ្លួនបានដេកជាមួយនាងបាន ចំនួន៣ដងនោះទេ។
ទោះជាជនសង្ស័យឆ្លើយថា ខ្លួននិងនាងរងគ្រោះ បានព្រមព្រៀងយ៉ាងណាក៏ដោយ តែត្រូវឪពុកម្តាយនាងប្តឹង ហើយនាងជាអនីតិជន មិនទាន់គ្រប់អាយុ ពុំទាន់មាន សិទ្ធិរួមភេទ ដែលច្បាប់បានកំណត់នៅឡើយ។ បច្ចុប្បន្នកម្លាំងជំនាញ បានកសាងសំណុំរឿង បញ្ជូនខ្លួនសង្ស័យទៅស្នងការខេត្ត ដើម្បីចាត់ការតាមច្បាប់។ ចំណែកជនរងគ្រោះ ត្រូវបានអង្គការបន្ទាយស្រី យកទៅមន្ទីរពេទ្យ ដើម្បីធ្វើកោសល្យវិច័យ និងរង់ចាំលទ្ធផល៕
www.dap-news.com
ដោយ ៖ជាយក្រុង
ផ្តល់សិទ្ធដោយ ដើមអម្ពិល

No comments:

Post a Comment