សូមមេត្តាចុច Like ដើម្បីចែករំលែកនូវអ្វីដែលមានសារៈសំខាន់ទៅដល់មិត្តភ័ក្ត្រដែលប្រើ Facebook ។ អរគុណដែលបានចុច Like!!!

Friday, July 27, 2012

បុរសម្នាក់ចងក សម្លាប់ខ្លួនបន្ទាប់ ដឹងថាខ្លួនផ្ទុក មេរោគអេដស៍

កោះកុង៖បុរសម្នាក់សម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងដោយចងករសម្លាប់ខ្លួន ពេលដឹងថាខ្លួនកើតមេរោគអេដស៍ ហើយពុំមានសាចញ្ញាតិនៅក្បែរ។ករណីធ្វើអត្តឃាតខ្លួនឯងនេះបានកើតឡើងកាលពី វេលាម៉ោង៣ និង០០ ទៀបភ្លឺ ថ្ងៃទី២៧ ខែកក្កដា
ឆ្នាំ២០១២ នៅបរិវេណវត្តទេព និមិត្ត ហៅថាវត្តថ្មីស្ថិតក្នុង សង្កាត់ស្មាចមានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
ការធ្វើកោសលវិច័យទៅលើសាកសព មានការចូលរួមពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។ លោក គ្រូពេទ្យ បង្អែកខេត្តនិងសមត្ថកិច្ចជំនាញ ។បុរសគិតខ្លីនោះឈ្មោះទេពធី អាយុ៣៤ឆ្នាំ ស្នាក់នៅក្នុងមណ្ឌល សុខភាពជីវិតថ្មីក្នុងបរិវេណវត្តទេពនិមិត្ត ។
ប្រភពពីប្រធានគ្រប់គ្រង មណ្ឌលជីវិតថ្មី បានប្រាប់មជ្ឈមណ្ឌលដើមអម្ពិលឲ្យដឹងថាឈ្មោះទេព ធី នេះកាលពី មុនជាកម្មករ នៅប្រទេសថៃ  ដល់ដឹងខ្លួនមានផ្ទុកមេរោគអេដស៍ទើបមកស្នាកនៅទីនេះដោយសភាព ស្គមរីងរៃ គ្មានសាច់ញាតិ ។
លោកស្រីប្រធានមជ្ឈមណ្ឌលបានបញ្ជាក់ថា មជ្ឈមណ្ឌលជីវិតថ្មីនេះអង្គការបង្កើតឡើងសម្រាប់ បង ប្អូនកើត មេរោគអេដស៍គ្មានសាច់ញាតិ នៅតែប៉ុណ្ណោះ ។លោក មីន រស្មី អធិការរងក្រុងបានឲ្យមជ្ឈ មណ្ឌលព័ត៌មាន ដើមអម្ពិលដឹងថា ក្រោយពីធ្វើកោសលវិច័យទៅលើសាកសព បានបញ្ជាក់ឲ្យឃើញថា បុរសខាងលើពិតជាធ្វើ អត្តឃាត ខ្លួនឯងពិតប្រាកដមែន ។ ពីព្រោះបុរសខាងលើមានផ្ទុកមេរោគអេដស៍  ហើយគ្មានសាច់ញាតិ នៅ ក្បែរទើបសម្រេចធ្វើដូច្នេះ។
លោកសូមអំពាវនាវដល់ជនរួមជាតិទាំងអស់កុំ គិតខ្លីពីព្រោះពេទ្យយើង យកចិត្តទុកដាក់ ហើយត្រូវ ជឿជាក់ ទៅលើក្រុមគ្រូពេទ្យដើម្បីទទួលការព្យាបាល៕
www.dap-news.com
www.dap-news.com
ដោយ៖ សិលា
ផ្តល់សិទ្ធដោយ ដើមអម្ពិល

No comments:

Post a Comment