ជាតិលេខ៧ ស្ថិតនៅក្នុងភូមិស្រែសៀម ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ កាលពីវេលាម៉ោង១២និង៣៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ កក្កដា ២០១២ ចំណែករថយន្តមិនស្គាល់ម៉ាកបើករត់គេចបាត់ស្រមោល ។
តាមលោកអនុសេនីយ៍ឯក សូ សារ៉ាត់ អធិការរងនគរបាលស្រុកត្បូងឃ្មុំ ឱ្យដឹងថា យុវជនដែលស្លាប់២នាក់ នោះមាន ១-ឈ្មោះហេង សុខមិន អាយុ២៣ឆ្នាំ រស់នៅភូមិសួងកើត សង្កាត់សួង ក្រុងសួង អ្នកបើកបរ ២-ឈ្មោះហាត់ ពិសិដ្ឋ អាយុ២៥ឆ្នាំ រស់នៅភូមិវិហារធំ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ និងអ្នករបួសធ្ងន់ឈ្មោះជួប សារុន អាយុ២៣ឆ្នាំ រស់នៅភូមិអង្គស ឃុំអង្គស ស្រុកមេសាង ខេត្តព្រៃវែង ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរ៧ “D” ភ្លាមៗដែរ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



No comments:
Post a Comment