ខេត្តកំពត ៖ អាវុធ AK ស្វាយបត់មួយដើមបង់១ និងអឹម១៦មួយដើម ត្រូវបានយុវជន៣នាក់ចុះរាវខ្យងឃើញដោយមានច្រកក្នុងបាវនៅ ក្នុងស្រះទឹកមួយកន្លែង ស្ថិតក្នុងភូមិបង់បក់ ឃុំភ្នំប្រាសាទ ស្រុកកំពង់
ត្រាច កាលពីវេលាម៉ោង១រសៀលថ្ងៃទី២២ កក្កដា កន្លងទៅ ហើយបានយកទៅប្រគល់ជូនលោកមេភូមិបឹងមក់ ។
ប្រភពព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុយុវជន៣នាក់ បាននាំគ្នាចុះក្នុងស្រះទឹកនៅក្នុងភូមិខាងលើបំណងគឺ រាវខ្យង និងងូតទឹកលេងផង ស្រាប់តែរាវប៉ះចំបាវ ពេលលើកមកមើលក៏ឃើញមានកាំភ្លើង២ដើម ។ ភ្លាមៗយុវជនឈ្មោះឈុំ សំរេច អាយុ១៩ឆ្នាំ បានយកកាំភ្លើងនោះទៅប្រគល់ឱ្យលោកមេភូមិបង់បក់ ហើយដំណឹងនេះក៏ដឹងដល់នគរបាលប៉ុស្តិ៍ឃុំភ្នំប្រាសាទ រាយការណ៍ទៅអធិការដ្ឋាននគរបាលស្រុកចុះពិនិត្យមើល ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
No comments:
Post a Comment