កក្កដា ។ តាមប្រភពព័ត៌មានពីអំពើប្លន់នេះឱ្យដឹងថា ក្រុមចោរបានចូលប្លន់ផ្ទះដាក់ទូមាសចំនួន២ ប៉ុន្តែប្លន់បានសម្រេចតែផ្ទះមួយប៉ុណ្ណោះ ។
ផ្ទះលក់មាសដែលក្រុមចោរចូលប្លន់នោះប្តីឈ្មោះ ម៉ៅ តែម អាយុ៤៨ឆ្នាំ និងប្រពន្ធឈ្មោះ ហាច សាលីន អាយុ៣៨ឆ្នាំ ។ លំនៅឋានមួយនោះត្រូវក្រុមចោរសំរុកចូលវាយបំបែកទូមាសយកគ្រឿងអលង្ការច្រកការុង និងបន្សល់ទុកការុងដែលមានគ្រឿងកាឡៃមួយចំនួននៅចំណុចកើតហេតុ ។ ដោយឡែកផ្ទះមួយទៀតដែលលក់មាសដែរនោះប្តីឈ្មោះ ងួន វណ្ណៈ ប្រពន្ធឈ្មោះ គុណ ថារី បានរត់ទៅទាញទ្វារបិទទាន់ពេល ចោរពុំអាចចូលយកអ្វីបានឡើយ ។
ក្រោយអំពើប្លន់នោះ នៅចំណុចកើតហេតុមានម៉ូតូ២គ្រឿងត្រូវផ្តួលចោលដែលសង្ស័យថា ជាម៉ូតូរបស់ក្រុមចោរ ។ ជាមួយគ្នានេះ ទូលក់ភេសជ្ជៈមួយត្រូវគ្រាប់កាំភ្លើងធ្លុះធ្លាយឯតុលក់កាហ្វេ គុយទាវមួយត្រូវគ្រាប់កាំភ្លើងបែកកែវរាយប៉ាយផងដែរ។
ទោះបីជាបែបណាក្តីក្រោយការប្លន់ជនសង្ស័យ៤នាក់ត្រូវសមត្ថកិច្ចចម្រុះចាប់ខ្លួនមានខ្មែរ៣នាក់ និងថៃម្នាក់ ក្នុងនោះរកឃើញរថយន្តកាមរីសេ៊រី១៩៩៥មួយគ្រឿង ពណ៌សំបកឪឡឹកពាក់ស្លាកលេខ ពោធិ៍សាត់ 2A0085 ចង្កូតឆ្វេងបានបន្សល់ទុកនៅកន្លែងកើតហេតុ ។ ជនសង្ស័យ៤នាក់ត្រូវនាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ។
សមត្ថកិច្ច និងអាជ្ញាធរ ក្នុងនោះមានទាំងវត្តមានលោកឡុង ជៀប ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានទៅពិនិត្យកន្លែងកើតហេតុ ។ក្នុងហេតុការណ៍បាញ់តដៃគ្នារវាងក្រុមចោរ និងសមត្ថកិច្ច បណ្តាលឱ្យប៉េអឹមម្នាក់របួសប្រអប់ជើងខាងឆ្វេង ។ ពេលនេះសមត្ថកិច្ចចម្រុះកំពុងតែរុករកក្រុមចោរដែលគេចខ្លួន ។ មន្ត្រីសមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានក្នុងប្រតិបត្តិការនេះមិនទាន់កំណត់បានថាជាក្រុមចោរនៅឡើយទេ៕



No comments:
Post a Comment