ឡូសអ៊ែនជីឡេសៈ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១២ថា នាវាចម្បាំងនៅ ក្នុងសង្គ្រាមលោកលើក ទី២ឈ្មោះថា អ៊ីយូវ៉ា “Iowa” នឹងត្រូវបានគេ បណ្ដែតនៅ សារមន្ទីរជាតិ នៅ រដ្ឋឡូសអ៊ែនជីឡេស សហរដ្ឋអាមេរិក ។
នៅមុនថ្ងៃបើកសម្ពោធឱ្យ ដំណើរការសារមន្ទីរ នៅរដ្ឋឡូសអ៊ែនជីឡេស នៅថ្ងៃទី០៧ ខែកក្កដា ខាងមុខនេះ គេឃើញក្រុមអ្នក បច្ចេកទេស និងនាវឹកអាមេរិក ជាច្រើនរូបនាំគ្នា នាំយកនាវាចម្បាំង ដែលបានប្រមូល ក្នុងសម័យ សង្គ្រាមលោកលើកទី២ ឈ្មោះ Iowa មកបណ្ដែត និងតាំងនៅសារមន្ទីរ នោះដើម្បីទុកជា សម្បត្ដិវប្បធម៌ជាតិអាមេរិក និងទុកជា កន្លែងដែលផ្ដល់ការ ទស្សនាចរដល់បណ្ដា អ្នកទេសចរជាតិ និងអន្ដរជាតិ ទាំងឡាយដែលចង់ ស្វែងយល់អំពី វានាមួយនេះ ។
គួរបញ្ជាក់ថា នាវាចម្បាំង អ៊ីយ៉ូវ៉ា បានប្រឡូកក្នុងសង្គ្រាម នៅក្នុងឆ្នាំ១៩៤៣ ដែលវាជា ប្រភេទនាវា មានអានុភាព ខ្លាំងក្លាក្នុង ចំណោមនាវា ចម្បាំងរបស់អាមេរិក កាលពីសម័យនោះ ។ ក្នុងសម័យនោះ នាវាចម្បាំងមួយនេះត្រូវ បានបញ្ជាដោយផ្ទាល់ ដោយលោក រ៉ូអូសេវេល “Roosevelt” ប្រធានាធិបតីអាមេរិក ឆ្លងកាត់ មហាសមុទ្រ អាត្លង់ទិក ជាប្រវត្ដិសាស្ដ្រ និងឆ្ពោះទៅដល់ ទីក្រុង តេរ៉ង់ ប្រទេសអ៊ីរ៉ង់ និងវីនស្ដុន និងហ្សូសេហ្វ នៅក្នុងសង្គ្រាម លោកលើកទី២ ។ នៅចុងបញ្ចប់នៃភ្លើង សង្គ្រាម លោក លើកទី២ នៅឆ្នាំ១៩៤៥ នាវាចម្បាំង មួយនេះក៏បាន ប្រតិបត្ដិ ការនៅជុវិញប្រជុំកោះ មួយចំនួននៅក្នុង ប្រទេសជប៉ុនផងដែរ ។
លើសពីនេះ នាវាចម្បាំងមួយនេះ បានបញ្ចប់បេសកកម្ម នៅក្នុងឆ្នាំ១៩៩០ និងត្រូវបានគេ រក្សាទុកនៅ មជ្ឈមណ្ឌល នាវា នៅ កោះ រ៉ូដ មុនពេលគេបញ្ជាវា មកកាន់ព្រែកជី ប៉ាណាម៉ា ទៅកាន់ភាគ ខាងជើង កាលីហ្វ័រនីញ៉ា ។ ជាងនេះ ទៅទៀត នៅថ្ងៃ ទី០៧ ខែកក្កដា ឆ្នាំ ២០១២ ខាងមុខនេះ នាវាមួយនេះនឹងត្រូវបាន រក្សានៅឆ្នេរសមុទ្រ ខាងលិច ជារៀងរហូត ៕ ត្រលប់ក្រោយ





No comments:
Post a Comment