សូមមេត្តាចុច Like ដើម្បីចែករំលែកនូវអ្វីដែលមានសារៈសំខាន់ទៅដល់មិត្តភ័ក្ត្រដែលប្រើ Facebook ។ អរគុណដែលបានចុច Like!!!

Thursday, July 5, 2012

សម្លាប់រួច រួមភេទជាមួយសាកសព ថតវីដេអូសិចទុក ហើយកាត់សពជាកង់ៗ ផ្ញើទៅគ្រប់កន្លែង

នេះជារឿងគួរឱ្យភ្ញាក់ផ្អើលថ្មី នៅកាណាដា ដែលសាលារៀន ២បានទទួល នូវកញ្ចប់មាន ដាក់សាច់មនុស្ស ។ កញ្ចប់ទី មួយគឺត្រូវរើសបាន ដោយបុគ្គលិកសាលារៀន ដែលមានឈ្មោះថា
ហ្វល គ្រៀវ ដោយនៅក្នុងកញ្ចប់នោះ គឺជាដៃមនុស្ស រីឯកញ្ចប់ទី២ គឺត្រូវរើសបាន ស្ទេវ ចច ដោយនៅក្នុងកញ្ចប់នោះ គឺជាជើងមនុស្ស ។
ចំពោះករណីនេះ ក្រោយពីស្រាវជ្រាវ អស់រយៈពេល១០ថ្ងៃ ជនសង្ស័យ ក៏ត្រូវចាប់បាន ដោយជនប្រព្រឹត្តិ បទឧក្រិដ្ឋ មាន ឈ្មោះថា លូកាម៉ាញ៉ូតា អាយុ២៩ឆ្នាំ ជាជនជាតិកាណាដា និងមានអាជីពជា វីដេអូអាសអាភាស ត្រូវចាប់ខ្លួននៅ ក្រុង ប៊ែរឡាំង ។ ជននោះនឹងត្រូវធ្វើបត្យាប័ន ក្នុងពេលដ៏ឆាប់មក កាន់កាណាដា ហើយជនសង្ស័យរូបនេះ ត្រូវបានគេដឹងថា រូបគេ បានកាត់ដងខ្លួន របស់និស្សិតចិន ម្នាក់ឈ្មោះ ជុង លីន ជាបំណែកៗ ដោយបានថតវីដេអូ ហើយផ្សាយតាមអ៊ីន ធើរណេតទៀតផង។
ក្នុងនោះគេឃើញឃាតកររូបនេះកាត់ដៃកាត់ជើង និងដងខ្លួនជនរងគ្រោះផ្ញើទៅកន្លែងនានា ។ គេបានដឹងទៀតថា បំណែកសាច់មនុស្សនេះ មិនត្រឹមផ្ញើរទៅសាលារៀនទេ តែដងខ្លួនរបស់នាង គឺត្រូវបានគេផ្ញើទៅឱ្យ គណបក្សនយោបាយ នានារបស់កាណាដាផងដែរ ។ ពួកអ្នកស៊ើបអង្កេតបាននិយាយថា លូកាម៉ាញ៉ូតា បានបង្ហោះខ្សែវីដេអូតាម វបសាយបង្ហាញអំពី គាត់បានរួមភេទជាមួយ សាកសពដែលត្រូវបាន កាត់ដងខ្លួនជាផ្នែកៗនេះ។
ទាក់ទិននឹងរឿងនេះ មេប៉ូលិសក្រុងម៉ុងរ៉េអាល់ បាននិយាយ ថា គេបានរកឃើញកំណត់ត្រានៅក្នុងកញ្ចប់ទាំងនោះផងដែរ។ ប៉ុន្ដែពួកមិននិយាយ កើតអំពីអ្វីដែល លូកាម៉ាញ៉ូតា បានសរសេរនោះទេ។ ការពិសោធន៍ DNA បានបញ្ជាក់ថា ផ្នែកទាំងអស់នៃ សាកសពនេះ គឺជារបស់លោក លីន ជានិស្សិតចិនម្នាក់សិក្សាអំពី វិទ្យាសាស្ដ្រកុំព្យូទ័រនៅ សាកលវិទ្យាល័យកុងគ័រឌីយ៉ា។ លោក ហ្វ្រង់ជីញែរ ដែលជាប្រធានដឹកនាំ ក្រុមនេះបាននិយាយថា យើងមានការសប្បាយចិត្ដ យ៉ាងខ្លាំងចំពោះ លទ្ធផលនេះ ប៉ុន្ដែនេះមិនទាន់ចប់ ការស៊ើបអង្កេតនៅឡើយ ។ យើងបាត់នូវផ្នែកសំខាន់ នៃការស៊ើបអង្កេត របស់យើងនោះគឺក្បាល សាកសព។
លោកឡាហ្វ្រេនីញែរ បានបន្ដថា ពួកគេសង្ឃឹមថានឹងជួយ កាន់ទុក្ខគ្រួសាររបស់ ជនរងគ្រោះដោយ និយាយ ប្រាប់ពួកគេថា តើក្បាលរបស់សព នៅឯណានោះ៕ ត្រលប់ក្រោយ


Photo by Looking Today
Photo by Looking Today
Photo by Looking Today
Photo by Looking Today
Photo by Looking Today
Photo by Looking Today
Photo by Looking Today
Photo by Looking Today
Photo by Looking Today

No comments:

Post a Comment