សូមមេត្តាចុច Like ដើម្បីចែករំលែកនូវអ្វីដែលមានសារៈសំខាន់ទៅដល់មិត្តភ័ក្ត្រដែលប្រើ Facebook ។ អរគុណដែលបានចុច Like!!!

Tuesday, July 3, 2012

ឆែកឆេរឃ្លាំង ផ្ទុកសារធាតុគីមី សង្ស័យជា កន្លែងផលិត គ្រឿងញៀន នៅភ្នំស្រួច

កំពង់ស្ពឺ ៖ ដីឡូត៍មួយកន្លែង ទំហំជិត៥ ហិកតា ហ៊ុំព័ទ្ធដោយរបងថ្មបិទ ជិតស្ថិតនៅ ចម្ងាយប្រហែល ៥០០ម៉ែត្រ ពីផ្លូវជាតិលេខ៤ ស្ថិតនៅ ចន្លោះគីឡូម៉ែត្រ លេខ៧៨-៧៩ ក្នុង ភូមិកូនត្រុំ ឃុំអូរ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ច មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នង
ការ នគរបាលជាតិ សហការជា មួយកម្លាំងសមត្ថកិច្ចចម្រុះ ខេត្ដកំពង់ស្ពឺ រួម មានកម្លាំងនគរបាល កម្លាំងអាវុធហត្ថ ជា ច្រើននាក់ ដឹកនាំដោយ ព្រះរាជអាជ្ញារង សឿ ឡងឌី នៅព្រឹកថ្ងៃទី០៣ ខែកក្កដានេះ បានចូលឆែកឆេរនិងពិនិត្យនៅក្នុងឃ្លាំង បន្ទាប់ពីសមត្ថកិច្ចមានការសង្ស័យថា ទីតាំង មួយនេះ អាចជាកន្លែងផលិតគ្រឿងញៀន ទ្រង់ទ្រាយធំមួយ ក្រោយពីសមត្ថកិច្ចបាន តាមដានថា សារធាតុគីមី និងឧបករណ៍ប្រើ ប្រាស់ ដែលជាប់ ពាក់ ព័ន្ធ និង ការផលិតគ្រឿង ញៀន ត្រូវបានរកឃើញនៅក្នុងឃ្លាំងនេះ។
ការបែកធ្លាយចុងក្រោយពីភាពមិនប្រ ក្រតី ចំពោះការលួចលាក់សារធាតុគីមី នៅ ក្នុងដីឡូត៍ដែលហ៊ុំព័ទ្ធដោយរបងបិទជិត និង មានអ្នកយាមជាជន ជាតិខ្មែរម្នាក់ ចាំនៅ ខាងក្រៅ គ្រាន់តែចាក់សោឱ្យម្ចាស់ជួលដី ចូលនិងចេញនោះ បានកើតឡើងកាលពីថ្ងៃ អាទិត្យទី០១ ខែកក្កដា បន្ទាប់ពីអ្នកយាម ឃ្លាំងរូបនេះ បានធុំក្លិនមិនប្រក្រតី ហើយក៏ រាយការណ៍ជូនសមត្ថកិច្ចតែម្ដង ។
ក្រោយពីទទួលព័ត៌មានសមត្ថកិច្ចចម្រុះ របស់ខេត្ដ រួមមាននគរបាល និងអាវុធហត្ថ ក្រោមការដឹកនាំបញ្ជាពីព្រះរាជអាជ្ញារង បានចុះទៅឆែក ឆេរនៅក្នុងឃ្លាំងជាលើកទី១ ស្រាប់តែបានប្រទះឃើញធុងជ័រ ដែល មានទំហំធំតូច ចំនួន៨៣ធុង(រកឃើញធុង មួយទៀត ពេលចុះឆែកលើកទី២) ក្នុងនោះ ធុងតូច មានចំនួន១១ធុង រួមទាំងឧបករណ៍ ដូចជាជញ្ជីងថ្លឹង ម៉ាស៊ីនសម្ងួតជាដើម ជា ច្រើនគ្រឿង ។
បើទោះបីការពិសោធន៍ជាផ្លូវការ មិន ទាន់បានបង្ហាញនៅឡើយក៏ដោយ ប៉ុន្ដែសមត្ថកិច្ច ដែលចូលរួមចុះឆែកឆេរនៅ  ក្នុងឃ្លាំងដ៏ធំមួយនេះ បានបង្ហើបថា ជន ល្មើសអាចផលិតគ្រឿងញៀនរួចហើយ ទំរាំ បែកការណ៍ដល់សមត្ថកិច្ចនោះ ។
ទាក់ទិនប្រតិបត្ដិការចុះឆែកឆេរក្នុងឃ្លាំង ដែលផ្ទុកនៅដោយសារធាតុគីមីខាងលើ នេះ មេបញ្ជាការរងអាវុធហត្ថខេត្ដកំពង់ស្ពឺ ទទួលបន្ទុកសេនាធិការ លោកចាន់ ដា បាន ដើមអម្ពិលនៅកន្លែងកើតហេតុថា ដំបូងឡើយម្ចាស់ដីបានជួលទៅឱ្យគេផ្សេង ដែលអ្នកជួលទាំងនោះ ជាជនជាតិអាស៊ីម្នាក់ ពោលជាជនជាតិតៃវ៉ាន់និងជនជាតិកូឡំប៊ី ហើយជួលទីតាំងនេះ ដោយអះអាងថា សម្រាប់ចិញ្ចឹមជ្រូក ។
មេបញ្ជាការរងរូបនេះ បានបន្ដថា រយៈ ពេល១០ឆ្នាំចុងក្រោយនេះ អ្នកដែលជួល ឃ្លាំងខាងលើ មិនបានចិញ្ចឹមជ្រូកទៀត ឡើយ ហើយក្នុង រយៈពេល៤-៥ខែមុន គេ បានឃើញមានរថយន្ដកុងតឺន័រដឹកសម្ភារៈ ចូលទៅក្នុងឃ្លាំងមួយនេះ ហើយរាល់ផលិត ផលដែលអ្នក ជួលឃ្លាំង ប្រាប់មកសមត្ថកិច្ច គឺដាក់ថាSOY  ALL (សណ្ដែកទាំងអស់)។
បើយោងតាមមេបញ្ជាការរងអាវុធហត្ថ រូបនេះ ការបែកធ្លាយចុងក្រោយ ខណៈ ដែលសមត្ថកិច្ចបានក្ដាប់មុខសញ្ញាអស់រយៈ ពេល២ សបា្ដហ៍មក ហើយនោះ បានកើតឡើង នៅថ្ងៃអាទិត្យទី០១ ខែកក្កដា នៅពេលដែលអ្នកជួលឃ្លាំង បានឱ្យអ្នកយាមឃ្លាំងចាក់សោ ដើម្បីអនុញ្ញាតឱ្យ ពួកគេចូល ទៅសម្រាតឃ្លាំង ហើយគាប់ជួនពេលនោះ អ្នកយាមឃ្លាំង ក៏មិនបាននៅទៀត ដោយជាប់រវល់មើលការប្រកួតប្រដាល់។ លុះពេលអ្នកយាមឃ្លាំង ត្រឡប់មកយាមវិញ ស្រាប់តែធុំក្លិនមិនស្រួល ចេញពីឃ្លាំងក៏រាយការណ៍ជូនសមត្ថកិច្ចតែម្ដង។ លុះសមត្ថកិច្ចចូលទៅ ឆែកឆេរ ទើបដឹង ថា ឃ្លាំងខាងលើជាកន្លែងលួចបង្កប់សារធាតុគីមីចំនួន ៨៣ធុង រួមទាំងឧបករណ៍ប្រើប្រាស់ជាច្រើនមុខផ្សេងទៀត ។
យោងតាមមន្ដ្រីអាវុធហត្ថមួយរូបទៀត បានឱ្យដឹងថា ម្ចាស់ឃ្លាំងពិតប្រាកដ បាន ជួលក្នុងតម្លៃមួយខែ ២០០០ដុល្លារ ហើយ ពេលជួលមុនដំបូង បានកក់លុយ១ម៉ឺនដុល្លារ ប៉ុន្ដែរយៈពេល៣ខែចុងក្រោយ មិនបានឱ្យលុយជួលនោះឡើយ ។  
លោកចាន់ ដា បានបន្ដថា ពេលមានរឿង នេះកើតឡើង សមត្ថកិច្ច របស់លោក បានទាក់ទងទៅម្ចាស់ឃ្លាំង ដើម្បីឱ្យយកឯកសារពាក់ព័ន្ធទាំងឡាយ ប្រគល់ជូនសមត្ថកិច្ច ប៉ុន្ដែស្រាប់តែក្រោយមក ម្ចាស់ឃ្លាំងបានបិទទូរស័ព្ទរហូត មិនដឹងមកពីមូលហេតុអ្វី ។
យ៉ាងណាក៏ដោយ គិតត្រឹមរសៀលថ្ងៃ ទី០៣ ខែកក្កដានេះ សមត្ថកិច្ចមិនទាន់មាន ការឃាត់ខ្លួនជនណាម្នាក់នោះឡើយ គ្រាន់តែនាំអ្នកយាមឃ្លាំង ទៅសាកសួរតែប៉ុណ្ណោះ ។
ប្រភពព័ត៌មានពីមន្ដ្រីឃុំអូរមួយរូបបាន ឱ្យដឹងថា ការជួលទីតាំងខាងលើនេះ ម្ចាស់ ឃ្លាំងមិនបានផ្ដល់ព័ត៌មានដល់អាជ្ញាធរមូល ដ្ឋាននោះឡើយ ហើយសូម្បីតែអាជ្ញាធរមូល ដ្ឋានចង់មកពិនិត្យមើល ក៏មិនអនុញ្ញាតឱ្យចូលដែរ។
យ៉ាងណាក៏ អាជ្ញាធរមូលដ្ឋានថ្នាក់ភូមិ ថ្នាក់ឃុំ ដែលមានអំណាចក្នុងដៃតិចតួចនោះ ក៏បានរាយការណ៍ទៅថ្នាក់ស្រុកពីបញ្ហានេះ ដែរ។
យ៉ាងណាក៏ដោយ រហូតមកដល់រសៀល ថ្ងៃទី០៣ ខែកក្កដានេះ សមត្ថកិច្ចជំនាញ មិនទាន់បានបញ្ជាក់ថា សារធាតុគីមីខាងលើ ជាគ្រឿងញៀន នោះទេ ដោយរង់ចាំការពិសោធន៍សិន ប៉ុន្ដែប្រភពពីសមត្ថកិច្ចខ្លះបាននិយាយថា ជនល្មើសអាចផលិតរួចហើយ ។ សម្រាប់ឃ្លាំងមួយនេះ ត្រូវបានដាក់ពង្រាយ សមត្ថកិច្ចនៅយាមប្រចាំការមិនឱ្យមាននរណាចូលនោះទេ បើគ្មានការអនុញ្ញត ៕ ត្រលប់ក្រោយ

ដកស្រង់ចេញពីដើមអំពិល

No comments:

Post a Comment