កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១ កក្កដា នៅចំណុចមុខភោជនីយដ្ឋានយីហោ ភីភីភី លើផ្លូវលេខ២១B ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
ក្រោយពេលកើតហេតុ ប៉ូលិសចរាចរក្រុងតាខ្មៅ បានចុះទៅវាស់វែង និងបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ហើយនាំយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីដោះស្រាយ ។ ប៉ូលិសចរាចរក្រុងតាខ្មៅ បានឱ្យដឹងថា ជនរងគ្រោះទាំង៣នាក់ជិះម៉ូតូម៉ាកយ៉ាម៉ាហា មួយគ្រឿង ពីត្បូងទៅជើង បើកបរដោយយុវជនម្នាក់ឈ្មោះ ប៉ាក វន្នី អាយុ១៩ឆ្នាំ មានទីលំនៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ឯអ្នករួមដំណើរ២នាក់ទៀត ឈ្មោះ ប៉ង យ៉ា ភេទស្រី អាយុ២៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ ម៉ៅ ចាន់ ភេទស្រី អាយុ១៩ឆ្នាំ អ្នកទាំងពីរស្នាក់នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ទាំងបីនាក់បានរងរបួសធ្ងន់បែកមុខបែកមាត់សន្លប់ស្តូកលើថ្នល់ ។ ចំណែករថយន្តដែលចតនៅចិញ្ចើមផ្លូវម៉ាកប្រាដូ ពណ៌ស ដែលគេស្គាល់ថា ម្ចាស់ជាមន្ត្រីរាជការចូលហូបចុកនៅភោជនីយដ្ឋាន ភីភីភី ក្រុងតាខ្មៅ ។
សាក្សីឃើញហេតុការណ៍បានឱ្យដឹងថា មុនដំបូងគេឃើញម៉ូតូម៉ាកយ៉ាម៉ាហា បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរ២នាក់ជានារី ក្នុងល្បឿនលឿនពីត្បូងទៅជើង តាមផ្លូវលេខ២១B លុះមកដល់មុខភោជនីយដ្ឋានភីភីភីបានរេចង្កូត ជ្រុលទៅបុកគូទរថយន្ត ចំពីក្រោយ ដែលចតនៅចិញ្ចើមផ្លូវបណ្តាលឱ្យម៉ូតូនិងអ្នកជិះ៣នាក់ បោកខ្ទប់នឹងគូទរថយន្តរងរបួសធ្ងន់សន្លប់ស្តូកទាំង ៣នាក់តែម្តង ។ សាក្សីនិយាយថា អ្នកបើកម៉ូតូសង្ស័យថា ស្រវឹងខ្លាំងផង ទើបបើកម៉ូតូរេចង្កូតទៅបុកគូទរថយន្តចតស្ងៀមបែបនេះ ៕ ត្រលប់ក្រោយ


ផ្តល់សិទ្ធដោយ កោះសន្តិភាព
No comments:
Post a Comment