ខេត្តក្រចេះ ៖ នគរបាលបានចាប់ខ្លួនបុរសជាឪពុកតិរច្ឆានម្នាក់ដែលចាប់រំ លោភកូនស្រីបង្កើតរបស់ខ្លួនតាំងពីនាងអាយុ៧ឆ្នាំ រហូតដល់អាយុ១៧ឆ្នាំ។ អំពើដ៏លាមកនេះទើបបែកការណ៍ដឹងដល់សមត្ថកិច្ច ខណៈនាងជាកូនមានផ្ទៃពោះ៤ខែ ហើយមកប្តឹងនគរបាលព្រោះតែអត់ទ្រាំមិនបានចំពោះទង្វើរបស់ ឪពុកដែល
ចាប់រំលោភនាងឥតឈប់ឈរ និងព្យាយាមឱ្យនាងរំលូតកូនក្នុងពោះដោយបង្គាប់ឱ្យហក់លោត និងយកដៃកាយពោះ ព្រមទាំងនៅតែបង្ខំចាប់រំលោភនាងជាបន្តបន្ទាប់ទៀត ។
ឪពុកដែលមានចរិតដូចសត្វនេះ ឈ្មោះស តី ហៅផាត អាយុ៣៧ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅសង្កាត់អូរឫស្សី ក្រុងក្រចេះ បានរំលោភកូនស្រីបង្កើតជាកូនទី១ ក្នុងចំណោមបងប្អូន៤នាក់ ។ ជនអគតិរូបនេះ បានសារភាពថា សកម្មភាពនៃការចាប់រំលោភកូនស្រីបង្កើត គឺកើតមានតាំងពីនាងមានអាយុ៧ឆ្នាំមកម៉្លេះ ។លោកវរសេនីយ៍ត្រី ហ៊ត លឹមហ៊ាង នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានឱ្យដឹងថា ជននេះត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួនកាលពីថ្ងៃទី៣ កក្កដា ក្រោយពីទទួលពាក្យបណ្តឹងពីនាងរងគ្រោះជាកូនស្រី ។
ជនអគតិរូបនេះ បានឆ្លើយថា ចាប់តាំងពីឆ្នាំ២០០២ មកដែលខ្លួនធ្វើសកម្មភាពរំលោភកូនស្រីដែលលើកទី១នៅលើផ្ទះ និងបានប្រើពាក្យគំរាមកំហែងសម្លាប់ ប្រសិនបើនាងឱ្យរឿងនេះបែកធ្លាយ ។ រហូតដល់ឆ្នាំ២០១០ ក៏បានលែងលះជាមួយប្រពន្ធ ហើយប្រពន្ធក៏បានទៅរស់នៅឯខេត្តមណ្ឌលគិរី ទុកឱ្យខ្លួនចិញ្ចឹមកូនទាំង៤នាក់នេះ ហើយខ្លួនក៏បន្តធ្វើសកម្មភាពចាប់រំលោភកូនដដែល ធ្វើដូចជាប្រពន្ធ ។
បុរសជាឪពុកអគតិរូបនេះ បានឆ្លើយទៀតថា នៅពាក់កណ្តាលខែមិថុនា កូនស្រីរបស់ខ្លួនមានអាការៈពុំស្រួលខ្លួន ក៏បានជូនទៅពិនិត្យសុខភាពនៅមន្ទីរព្យាបាលឯកជនមួយក្នុងក្រុង ក្រចេះ និងបានពិនិត្យឃើញថា នាងមានផ្ទៃពោះ១៦សប្តាហ៍ និងជាកូនប្រុស ។ ក្រោយពេលមកដល់ផ្ទះវិញ ខ្លួនបានព្យាយាមឱ្យនាងរំលូតកូនដោយយកដៃកាយពោះ និងបង្គាប់ឱ្យនាងហក់លោតដើម្បីឱ្យកូនក្នុងពោះរលូត ។
តាមបណ្តឹងរបស់នាងជាកូនបានឱ្យដឹងទៀតថា ទោះបីជាដឹងថា រូបនាងមានផ្ទៃពោះយ៉ាងណាក៏ដោយ ក៏ឪពុករូបនេះ នៅតែបន្តរំលោភនាងជាច្រើនលើកច្រើនសាទៀតដដែល រហូតនាងអត់ទ្រាំមិនបានក៏មកប្តឹងនគរបាលអធិការដ្ឋានក្រុង ក្រចេះ ហើយកម្លាំងនគរបាលក៏ចុះឃាត់ខ្លួនឪពុកតិរច្ឆានរូបនេះភ្លាមៗផង ដែរ ។
លោកនាយរងការិយាល័យព្រហ្មទណ្ឌបានឱ្យដឹងទៀត ថា ដោយមានចម្លើយសារភាពគ្រប់គ្រាន់ ជនម្នាក់នេះត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងបញ្ជូនខ្លួនទៅ កាន់សាលាដំបូងខេត្តដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ៕ ត្រលប់ក្រោយ

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
No comments:
Post a Comment