សូមមេត្តាចុច Like ដើម្បីចែករំលែកនូវអ្វីដែលមានសារៈសំខាន់ទៅដល់មិត្តភ័ក្ត្រដែលប្រើ Facebook ។ អរគុណដែលបានចុច Like!!!

Tuesday, July 3, 2012

ខឹង​ប្រពន្ធ​​​ពេក​យក​ប៉័ង​តោ​​កាប់​ម្រាម​ដៃ​​​ខ្លួន​​ឯង​​​ដាច់​អស់​​2

រាជ​ធានីភ្នំពេញ ៖ បុរ​សម្នាក់​​​​ដោយ​សារ​ខឹង​ប្រពន្ធ​​​ពេក​​ ក៏​ទាញ​​​កាំ​បិត​​ប៉័ង​​តោ​​​មក​កាប់​ម្រាម​ដៃ​​​​ខ្លួន​ឯង​​​​បណ្តាល​ឱ្យ​ ​​ដាច់​​​​អស់​​​២​ និង​រយះ​​ជិត​ដាច់​​​នាង​​​ដៃ​​មួយ​ទៀត​ កាល​ពី​វេលា​ម៉ោង​​​៧​និង​​​៥​នាទី​​យប់​ថ្ងៃទី​​២
កក្កដា​ ​នៅក្នុង​ផ្ទះ​​ជួល​​ ស្ថិត​​ក្នុង​សង្កាត់​​​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។
បើ​តាម​​​ស្ត្រី​​ជា​ម្តាយ​​ក្មេក​​សូម​​មិន​បញ្ចេញ​ ឈ្មោះ​និយាយ​ថា ​កូន​ប្រសា​​​​របស់​គាត់​​​ម្នាក់​នេះ ​​​កន្លង​មក​​​​ឱ្យ​​តែ​ខឹង​​​​ប្រពន្ធ​​​​ពេល​ឈ្លោះ​គ្នា​​​ប្រកែក​​គ្នា​ ម្តងៗ​​មិន​ហ៊ាន​​​វាយ​ដំ​​ប្រពន្ធ​ទេ​ គឺ​​​តែ​ង​តែ​​ធ្វើ​​​ទារុណ​កម្ម​ខ្លួន​​​ឯង​​ និង​មាន​​​ពេល​ខ្លះ​​​លេប​ថ្នាំ​​​​​ចង់​សម្លាប់​​ខ្លួន​​​ក៏​មាន​ដែរ​​ ។ ដោយ​ឡែក​​​​លើក​នេះ​​​បន្ទាប់​ពី​​​ឈ្លោះ​​ប្រកែក​គ្នា​​​ជា​មួយ​ប្រពន្ធ​​ បន្តិ​ច​​​បន្តួច​​ ខឹង​ប្រពន្ធ​ពេក​ក៏​​ទាញ​កាំ​បិត​​ប៉័ងង​តោ​​​យក​មក​កាប់​​​ម្រាម​​ដៃ​ខាង​​ ​ឆ្វេង​​​ បណ្តាល​ឱ្យ​​​ដាច់​​ចុង​ម្រាម​​​ចង្អុល​ដៃ​​ និង​​ម្រាម​កណ្តាល​ ហើយ​នាង​​​ដៃ​ក៏​រយះ​​ជិត​ដាច់​​​​ទៀត ។​ក្រោយ​ពេល​​​រង​របួស​​​ ក្រុម​គ្រួសារ​​​​រួម​ទាំង​​ប្រពន្ធ​​​​ក​៏​បាន​ដឹក​​​​យក​ទៅ​​​ព្យា​បាល​​ និង​ដេរ​​​មុខ​​របួស​​នៅមន្ទីរ​​​​​​ពេទ្យ​​​ព្រះ​​កុសុមៈ ៕ ត្រលប់ក្រោយ


No comments:

Post a Comment