សូមមេត្តាចុច Like ដើម្បីចែករំលែកនូវអ្វីដែលមានសារៈសំខាន់ទៅដល់មិត្តភ័ក្ត្រដែលប្រើ Facebook ។ អរគុណដែលបានចុច Like!!!

Wednesday, July 18, 2012

រថយន្តដឹកស្ករស ចំណុះ២តោនកន្លះ បុកម៉ូតូ២គ្រឿង ស្លាប់៣នាក់ របួសធ្ងន់ម្នាក់

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរដ៏សែនរន្ធត់មួយ បណ្តាលឲ្យជីវិតអ្នកលក់ត្រី២នាក់ប្តីប្រពន្ធ និងស្រ្តី អ្នកដំណើរម្នាក់ផ្សេងទៀត បានស្លាប់បាត់បង់ ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ
និងបុរសម្នាក់ទៀតរងរបួសធ្ងន់។ គ្រោះថ្នាក់ចរាចរដ៏រន្ធត់ និងគួរឲ្យភ្ញាក់ផ្អើលនេះ បង្កឡើងដោយរថយន្តកូរ៉េដឹកស្ករសចំណុះ២តោនកន្លះ បានបុកម៉ូតូ២ គ្រឿង នៅតាមបណ្តោយផ្លូវជាតិលេខ២ មុខរោងចក្រ M&V សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នាវេលាម៉ោង ១១ និង៣០នាទីថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១២នេះ។

យោងតាមប្រភពពីសាក្សីដែលឃើញហេតុការណ៍នេះ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តដឹក ស្ករសបង្កហេតុបើកបរក្នុងទិសដៅពីជើងទៅត្បូង ពោលគឺទិសដៅពីស្ពានអាកាសទៅក្រុងតាខ្មៅ លុះដល់ចំណុច កើតហេតុខាងលើនេះ ដោយសាររថយន្តដឹកស្ករសមានល្បឿនលឿន ហើយហ្រ្វាំងក៏មិនស៊ីទៀត ក៏ជ្រុលទៅបុក ម៉ូតូគប់របស់អ្នកលក់ត្រី២នាក់ប្តីប្រពន្ធអូសជាង១០ម៉ែត្រ ហើយជនរងគ្រោះជាប្រពន្ធដាច់ខ្លួនជាពីរធ្លាយ ពោះ វៀន បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ដោយសារតែល្បឿនលឿនជ្រុលហួសហេតុនោះ រថយន្ត នេះ មិនបានបញ្ចប់ល្បឿននោះទេ គឺបានជ្រុលបុកម៉ូតូសង់សេ១២៥ របស់អ្នកដំណើរមួយគ្រឿងផ្សេងទៀត បណ្តាលឲ្យនារីម្នាក់ បានស្លាប់ និងបុរសជាអ្នកបើកម៉ូតូ បានបាក់ដៃម្ខាងរងរបួសជាទម្ងន់។

សាក្សីនៅកន្លែងកើតហេតុបន្តថា ក្រោយពេលបុកម៉ូតូ២គ្រឿងហើយ រថយន្តនេះបង្កនេះ បានជ្រុលទៅបុកនឹង រថយន្តដឹកកម្មករមួយគ្រឿងទៀត ទើបអស់ល្បឿនទៅមុខលែងរួច តែមិនបណ្តាលឲ្យកម្មករដែលនៅលើរថយន្ត រងគ្រោះថ្នាក់នោះទេ។ សាក្សីបានបញ្ជាក់ទៀតថា ប្រសិនបើគ្មានរថយន្តដឹកកម្មករជារណាំងទេនោះ រថយន្តមួយ គ្រឿងនេះ នឹងជ្រុលទៅបុកក្រុមកម្មករដែលកំពុងចេញពីធ្វើការនោះ ស្ថានការណ៍នឹងធ្ងន់ធ្ងរជាងនេះ ទៀតមិនខាន។

ក្រោយពេលកើតហេតុ បុរសជាអ្នកបើកបររថយន្តបង្ក ហុក ចាន់ថន អាយុ ៤៥ ភេទប្រុស រស់នៅភូមិពោធិ៍ ឃុំព្រែកក្តី ស្រុកស្អាង ខេត្តកណ្តាល បានព្យាយាមរត់គេចខ្លួន តែត្រូវកម្លាំងសមត្ថកិច្ចតាមចាប់ជាប់យកទៅប៉ុស្តិ៍ នគរបាលសង្កាត់ចាក់អង្រែក្រោមរង់ចាំដោះស្រាយជាមួយជនរងគ្រោះ។

លោក ហុក ចាន់ថន ជាអ្នកបើកបររថយន្តបង្ក បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានដឹកស្ករស ពីឃ្លាំងចែស្រី នៅចំការដូង យកទៅចែកចាយនៅក្រុងតាខ្មៅ លុះដល់ចំណុចកើតហេតុ ជនរងគ្រោះ ដែលជិះម៉ូ តូពីមុខ បានចាប់ហ្រ្វាំង ហើយគាត់ព្យាយាមចាប់ហ្រ្វាំងរថយន្តដែរ តែជាប់មិនស៊ីក៏ជ្រុលទៅបុកជនរងគ្រោះតែ ម្តង។

សមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កខាងលើនេះ ជារថយន្តកូរ៉េ ចំណុះ២តោនកន្លះ ពណ៌ខៀវ ពាក់ស្លាក់លេខ ភ្នំពេញ 3A-5417 ម៉ូតូជនរងគ្រោះជាអ្នកលក់ត្រីម៉ាក់គប់ ពាក់ស្លាកលេខ ក ៧៦៩៤ ភព១ និង ម៉ូតូជនរងគ្រោះមួយគ្រឿងផ្សេងទៀត ម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1C-0561។

ក្រោយពេលកើតហេតុរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំដោះស្រាយ រីឯសពជនរងគ្រោះ ទាំងអស់ត្រូវបានយកទៅរក្សាទុករង់ចាំសាច់ញ្ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ជនរងគ្រោះទាំងអស់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

គួរបញ្ជាក់គ្រោះថ្នាក់ចរាចរ គឺជាក្តីកង្វល់ដ៏ខ្លាំងមួយរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន ហើយអាយុជីវិតប្រជាពលរដ្ឋកម្ពុជាជាច្រើន ត្រូវបានផ្តាច់ផ្តិលលើដងវិថីស្ទើរតែរាល់ថ្ងៃ ដូច្នេះគេសង្ឃឹមថា អ្នកធ្វើដំណើរទាំងអស់ គួររួមគ្នាគោរពនូវច្បាប់ចរាចរណ៍ និងបើកបរប្រកបដោយការអធ្យាស្រ័យខ្ពស់ ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរ ក៏ដូចជាការពារនូវអាយុជីវិតរបស់ខ្លួនឯង និងអ្នកដែលរួមដំណើរជាមួយផងដែរ៕

Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
អ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរ

No comments:

Post a Comment