ខេត្តកំពង់ចាម ៖ រឿងរ៉ាវស្នេហាផិតក្បត់មួយធ្វើឱ្យស្ត្រីម្នាក់បាន ក្លាយជាអ្នកទោសលួចមានសហាយស្មន់ ហើយអ្វីដែលនឹកទៅគួរឱ្យហួសចិត្តនោះ គឺមិនស្នេហ៍ប្តីអាយុ៤៣ឆ្នាំទេ បែរជាលង់ស្នេហ៍តាអាយុ៦៩ឆ្នាំ ជិត
ចូលមឈូសទៅវិញ មិនតែប៉ុណ្ណោះស្រ្តីរូបនោះបានប្រើហិង្សាវាយបុរសជាប្តី ឱ្យរបួសធ្ងន់ធ្ងរថែមទៀតផង ។ ស្ត្រីម្នាក់នេះឈ្មោះ យ៉ាន់ លីម អាយុ២៦ឆ្នាំ រស់នៅភូមិធ្លក សង្កាត់សួង ក្រុងសួង បានបង្កហិង្សាទៅលើបុរសជាប្តី ដោយយកព្រនង់ប្ញស្សីវាយសំពងត្រូវក្បាលបែករយះហូរឈាម ២កន្លែង ហើយព្យាយាមចង់លែងលះប្តី បន្ទាប់ពីលួចសហាយស្មន់ជាមួយបុរសចំណាស់ម្នាក់អាយុ ៦៩ឆ្នាំ បាន២ដងក្នុងផ្ទះសំណាក់«សំណាងរាត្រី» នៅក្រុងសួង ហើយត្រូវបានបុរសជាប្តីតាមទាន់ទើបប្តឹងសមត្ថកិច្ច ឱ្យចាប់ខ្លួន ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី១៧ កក្កដា ។
លោកវរសេនីយ៍ត្រីលាង អេង អធិការនគរបាលក្រុងសួងបានឱ្យដឹងថា ដើមហេតុដំបូងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៧ កក្កដា ស្ត្រីឈ្មោះ លីម បានយកព្រនង់ប្ញស្សីមកវាយសំពងលើប្តីឈ្មោះ ទូច ធុយ អាយុ៤៣ឆ្នាំ ត្រូវរបួសក្បាល២កន្លែង ដងខ្លួន ដៃ និងកំប៉េះគូទ ត្រូវបាននាំទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក ត្បូងឃ្មុំ ។
លោកអធិការនគរបាលក្រុងសួង ប្រាប់បន្តថា ក្រោយពីវាយដំប្តីហើយនោះ ស្ត្រីជាប្រពន្ធបានរត់គេចមកសម្ងំនៅផ្ទះសាច់ញាតិនៅថ្នល់ ទទឹង ឃុំជុប ស្រុកត្បូងឃ្មុំ ។ ស្របពេលដែលប្តីបានចេញពីមន្ទីរពេទ្យវិញ នារសៀលថ្ងៃទី១៧ កក្កដា មិនឃើញប្រពន្ធមកផ្ទះវិញ ក៏បានសួរគេឯងក៏ទទួលដំណឹងថា ប្រពន្ធកំពុងស្ថិតនៅក្នុងផ្ទះសំណាក់«សំណាងរាត្រី» បន្ទប់លេខ១០៤ ជាមួយបុរសចំណាស់ម្នាក់ ទើបបុរសជាប្តីប្រញាប់ទៅមើលក៏បានឃើញពិតមែន ។ ដោយឃើញប្រពន្ធនៅនែបនិត្យជាមួយនឹងបុរសចំណាស់អាយុ៦៩ឆ្នាំ ជាអ្នករស់នៅក្រុងសួងដែរ គាត់ក៏ទៅប្តឹងនៅប៉ុស្តិ៍សង្កាត់សួងហើយសមត្ថកិច្ចបានចុះ ទៅនាំខ្លួនស្ត្រីជាប្រពន្ធនោះ មកកាន់អធិការដ្ឋាននគរបាលក្រុងសួងដើម្បីសួរនាំតែម្តង ។
ស្ត្រីឈ្មោះយ៉ាន់ លីម មានកូន២នាក់ បានសារភាពថា នាងបានទាក់ទងជាមួយបុរសចំណាស់នោះ២ខែមកហើយ ក្នុងពេលយកកូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកត្បូងឃ្មុំ ហើយក៏មានទំនាក់ទំនងគ្នាចាប់ពីពេលនោះមកនិងថែមទាំងបានរួម រ័កគ្នា3២លើកទៀតផង ។ លុះនៅថ្ងៃទី១៧ កក្កដា នាងបានទូរស័ព្ទហៅបុរសចំណាស់នោះណាត់ជួបគ្នានៅផ្ទះសំណាក់ «សំណាងរាត្រី»ទៀតក៏ត្រូវប្តីតាមទាន់ ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព
No comments:
Post a Comment