តាមព័ត៌មានជំហានដំបូងបានឱ្យដឹងថា រថយន្តកូរ៉េ ពណ៌ខៀវ ដឹកអង្ករបានបុករថយន្តកូរ៉េ ពណ៌ស ដឹកកម្មករបណ្តាលឱ្យជ្រុលទៅបុកម៉ូតូឌ្រីមសេ១២៥ ពណ៌ខ្មៅ ដែលមានអ្នកជិះ៣នាក់ បណ្តាលឱ្យស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់ ។ ដោយឡែកម៉ូតូគុបក៏ត្រូវបានបុកដែរ បណ្តាលឱ្យស្លាប់ម្នាក់ដែរសរុបស្លាប់៣នាក់ របួសធ្ងន់ម្នាក់នៅកន្លែងកើតហេតុ ។ ក្នុងចំណោមអ្នកស្លាប់មានស្ត្រី២នាក់ផងដែរ ។
មូលហេតុនៃការបុកគ្នានេះ តាមប្រភពព័ត៌មានជំហានដំបូងមិនទាន់ផ្លូវការនៅឡើយថាបណ្តាលមក ពីរថយន្តកូរ៉េដឹកអង្ករដាច់កាឡេ ។ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឱ្យកំណាត់ផ្លូវជាតិលេខ២ត្រូវបានកកស្ទះចរាចរយ៉ាង ខ្លាំង ព្រោះចំពេលដែលមានចរាចរទៅមកច្រើន ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព
No comments:
Post a Comment