ផ្លូវច្បាប់ ។ ពីបទរំលោភសេពសន្ថវៈលើក្មេងស្រី អនិតិជន ក្រោមអាយុ១៥ឆ្នាំ កាលពីខែ៧ ឆ្នាំ២០១២ ។
ប្រភពពីនគរបាលព្រហ្មទណ្ឌនៃស្នងការនគរបាល ខេត្តបានឲ្យដឹងថា ករណីខាងលើ កើតតាំងពីដើម ខែកក្កដា ឆ្នាំ២០១២ ដែល បង្កឡើង ដោយជនសង្ស័យឈ្មោះ សេន លី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មានទីលំនៅឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ។
នគរបាលបានឲ្យដឹងថា ក្មេងស្រីរងគ្រោះ ក.ស.រ ភេទស្រី អាយុ១៤ឆ្នាំ មានទីលំនៅភូមិ-ឃុំដូចគ្នា ។ ប្រភពដដែល បានបន្តថា ជនល្មើសឈ្មោះ សេន លី ត្រូវម្តាយក្មេងស្រីមក ដាក់ពាក្យបណ្តឹងនៅ សមត្ថកិច្ច ស្រុកស្រែអំបិល នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២ ដោយចោទជនល្មើស លួងលោមកូនគាត់ ទៅរំលោភ ១៦ដង ។ ប្រភពដដែលបានបន្តថា បែកធ្លាយរឿងនេះឡើង ដោយសារជនរងគ្រោះឈឺពុំស្រួល នៅក្នុងខ្លួន ហើយក្មេងស្រីនោះយំ ពេលម្តាយសួរទើបក្មេងស្រីនោះ ឆ្លើយថា ជនសង្ស័យ បានចាប់ ខ្លួនរំលោភ ប៉ុន្តែពុំបានស៊ីជំរៅទេ គ្រាន់តែយកប្រដាប់ ទៅដាក់នៅ មាត់ទ្វារផ្លូវភេទចុះឡើងៗ ហើយក៏ សម្រេចបំណង ខ្លួនឯងតែម្តងទៅ ។
ជនល្មើសឈ្មោះ សេន លី បានឆ្លើយសារភាពថាខ្លួនពិតជា បានប្រព្រឹត្តមែនពេល ឃើញក្មេងស្រីនោះ នៅម្នាក់ឯង ហើយ សិស្សខ្លួនទៀត ខ្លួនក៏ចាប់នាងអោបថើបប៉ុន្តែពុំបានស៊ីជំរៅទេ ព្រោះខ្លួន បំពេញ បំណងតណ្ហា ដោយខ្លួនឯង គ្រាន់តែរុល ចុះឡើងតែប៉ុណ្ណោះ ។ ហើយត្រូវសមត្ថកិច្ច ចាប់ខ្លួននៅ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១២ នៅពេលបែកការ ប្រភពដដែល បានបញ្ជាក់ថា ជនល្នើសត្រូវសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ ដើម្បីវិនិច្ឆ័យទោស ទៅតាមផ្លូវច្បាប់ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល
No comments:
Post a Comment