ប៉ោយប៉ែត បន្ទាប់ពីទទួលពាក្យបណ្តឹងពីក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ ដែលចោទថា បុរសរូបនេះបានប៉ុនប៉ងរំលោភនាងកាលពីយប់ថ្ងៃទី១៥ កក្កដា ។
តាមប្រភពព័ត៌មានពីប៉ូលិសបានបង្ហើបថា មុនការហៅជនជាប់ចោទខាងលើទៅសួរនាំ ប៉ូលិសបានទទួលពាក្យបណ្តឹងពីក្មេងស្រីម្នាក់ អាយុ១៣ឆ្នាំ ដែលបានប្តឹងថា កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៥ កក្កដា បុរសរូបនេះបានឡើងលើផ្ទះរបស់នាងខណៈនាងនិងប្អូនតូចៗប្រុស ស្រី៣នាក់ផ្សេងទៀតកំពុងដេក ។ ក្រោយពីឡើងលើផ្ទះរបស់នាង បុរសរូបនេះក៏បានពន្លត់ភ្លើង ហើយចូលដេកក្នុងមុងជាមួយនាង ។ ដំបូងនាងស្មានតែបងប្រុស លុះដឹងថាមិនមែន ក៏ធាក់ឱ្យចេញ តែត្រូវបុរសខាងលើឃាត់ និងព្យាយាមយកដៃខ្ទប់មាត់នាងកុំឱ្យស្រែក តែនាងនៅតែរើបម្រះបាន ។ ខណៈធ្វើការរើបម្រះនោះ ក៏មានការភ្ញាក់ផ្អើលដល់ប្អូនតូចៗកំពុងដេកស្រែកយំទ្រហឹង ទើបជននោះរត់បាត់ស្រមោលទៅ ។
តាមបុរសឈ្មោះ យឹម សុខុម អាយុ៥៤ឆ្នាំ ត្រូវជាឪពុកធំក្មេងស្រីប្រាប់ថា នៅវេលាម៉ោងជាង៩យប់នោះ ក្មួយគាត់ទាំង៤នាក់បាននាំគ្នារត់ពីផ្ទះរបស់គេទាំងយំសោក ហើយក្មួយស្រីញ័រខ្លួនចំប្រប់ដូចកូនសត្វមកប្រាប់គាត់ថា ត្រូវឈ្មោះ ពៅ ឡើងលើផ្ទះប៉ុនប៉ងចាប់រំលោភ តែនាងរើបម្រះរួច ។ គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៦ កក្កដា ក្មេងស្រីក៏ត្រូវបានឪពុកធំឈ្មោះ យឹម សុខុម ជូនទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិស ទើបមានការហៅបុរសខាងលើមកធ្វើការសួរនាំ ។
ទោះជាបែបនេះក្តី បុរសត្រូវចោទ បានបដិសេធយ៉ាងដាច់អហង្ការថាខ្លួនមិនដឹងអ្វីសោះ ហើយនិយាយថា កាលពីយប់ថ្ងៃទី១៥ កក្កដា ខ្លួនដេកនៅផ្ទះមិនបានចេញទៅណាទេ ។ ចំណែកស្ត្រីឈ្មោះ មាស ស៊ីថា អាយុ៤៣ឆ្នាំ ដែលជាប្រពន្ធបុរសត្រូវចោទ និងកូនស្រី២នាក់បានអះអាងដូចគ្នាថា ប្តី និងឪពុករបស់ខ្លួនកាលពីយប់ថ្ងៃទី១៥ កក្កដា នៅដេកលើផ្ទះពុំបានចេញទៅណាទេ ប៉ុន្តែប្រាប់ថាកាលពីពេលថ្ងៃ បានផឹកស៊ីនៅផ្ទះអ្នកជិតខាងតាំងពីម៉ោង១២ថ្ងៃត្រង់រហូតម៉ោង៤ រសៀលទើបត្រឡប់មកផ្ទះ វិញ និងផឹកស្រាបន្តអស់កន្លះលីត្រទៀត ទើបឡើងដេក ។
លោក គង់ គួន នាយប៉ុស្តិ៍ប៉ូលិសរដ្ឋបាលសង្កាត់ប៉ោយប៉ែតបានប្រាប់កោះសន្តិ ភាពថា ការហៅបុរសខាងលើមកសួរនាំគឺយោងតាមពាក្យបណ្តឹងរបស់ក្មេងស្រី ។ គួរបញ្ជាក់ថា គ្រួសារក្មេងស្រីខាងលើមានបងប្អូនរហូតដល់៦នាក់ ស្ថិតក្នុងជីវភាពក្រីក្រជាទីបំផុត មានឪពុកដែរ ប៉ុន្តែក៏ដូចជាគ្មានអុីចឹង ឪពុកគិតតែដើរផឹកស៊ី និងលេងល្បែងចោលផ្ទះ១០ទៅ២០ថ្ងៃ ទើបចូលផ្ទះម្តង ចំណែកម្តាយស្លាប់ដោយជំងឺលើសឈាមកាលពី២ឆ្នាំមុន ។
អ្នកស្រុកគ្រប់គ្នានិយាយថា ក្មេងៗទាំងនេះបច្ចុប្បន្នរស់បានអាស្រ័យលើបាយវត្ត ដែលព្រះសង្ឃវត្តសុធម្មារាម ហៅវត្តទួលប្រាសាទ តែងតែផ្តល់ឱ្យហូប និងពេលខ្លះអ្នកស្រុកឱ្យបាយ ឬអង្ករ ។ ចំណែកបងប្រុសទី២ទៅប្រទេសថៃបាត់ស្រមោល ឯបងប្រុងច្បងឈ្មោះ ហឿន វ៉ាន់ហុង អាយុ២២ឆ្នាំ ដើរធ្វើការសំណង់នៅក្នុងក្រុងប៉ោយប៉ែត២ទៅ៣យប់ទើបយកប្រាក់មក ឱ្យប្អូនៗទិញម្ហូបអាហារហូបម្តង ។
យុវជនឈ្មោះ ហឿន វ៉ាន់ហុង ជាបងនិយាយថា នៅយប់កើតហេតុខ្លួនវិលពីធ្វើការនៅម៉ោងប្រហែល១០ តែពេលមកដល់ផ្ទះមិនឃើញប្អូនៗក៏ដើរទៅផ្ទះឪពុកធំឈ្មោះ យឹម សុខុម ទើបដឹងរឿងថា មានគេឡើងផ្ទះ ។ អ្នកស្រុកនិយាយថា ក្មេងៗទាំងនេះបើគ្មានអ្នកជួយសង្គ្រោះទេ អនាគតប្រាកដជាយ៉ាប់ហើយ ព្រោះបច្ចុប្បន្នពួកគេរស់ដូចកូនសត្វគ្មានមេបាវេទនាជាទី បំផុត ពោលគឺគ្មានអ្នកមើលថែ ។ អ្នកស្រុកក៏ដូចជាសាច់ញាតិ សុំអំពាវនាវដល់អង្គការក្រៅរដ្ឋាភិបាល ក៏ដូចជាសប្បុរសជនក្នុងនិងក្រៅប្រទេស សូមមេត្តាជួយក្មេងៗទាំងនេះផង ៕

សមត្ថកិច្ចកំពុងសាកសួរក្មេងស្រីរងគ្រោះ

សមត្ថកិច្ចកំពុងសាកសួរក្មេងស្រីរងគ្រោះ
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
No comments:
Post a Comment